ឯកសារច្បាប់




 

នីតិសាធារណៈ 

នីតិសាធារណៈគឺជាវិធានទាំងឡាយដែលមាន នៅក្នុងរដ្ឋ មួយសំដៅរៀបចំ និង ការប្រឹព្រឹត្ត ទៅរបស់អង្គការ ស្ថាប័នសាធារណៈ ព្រមទាំង សំរាប់គ្រប់គ្រងទំនាក់ទំនង រវាងអង្គការរដ្ឋ និង បុគ្គលិករដ្ឋជាមួយ នឹងពលរដ្ឋ របស់ខ្លួន។ ឧទាហរណ៍ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ គឺជាច្បាប់រៀបចំអង្គការដែលមានចែងពីការ អនុវត្តអំណាច មុខងារ តួនាទី និង ភារកិច្ច របស់ក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងការអភិវឌ្ឍ មូលដ្ឋានអោយ មានការរីកចំរើនប្រកបដោយចីរភាព និងមានគណនេយ្យភាពចំពោះ ការបំពេញតួនាទីរបស់ខ្លួន។ ជាមួយនេះ ច្បាប់ នេះក៏មានចែង ផងដែរ អំពីការចូលរួម របស់ប្រជាពលរដ្ឋទៅក្នុងដំណើរការកសាងផែនការ និង ការងារផ្សេងទៀត ក្នុងឃុំសង្កាត់។ នីតិសាធារណៈរួមមាន៖ នីតិរដ្ឋធម្មនុញ្ញ នីតិរដ្ឋបាល នីតិហិរញ្ញវត្ថុ នីតិព្រហ្មទណ្ឌ។  (ដកស្រង់ចេញពី សេចក្តីផ្តើមនៃនីតិខ្មែរ រៀបរៀងដោយ កៅ មុយថង, មុនី វីរៈ, វ៉ាន់ ច័ន្ទតារា)
















នីតិឯកជន
នីតិឯកជនគឺជាវិធានទាំងឡាយសំដៅធានាការ គ្រប់គ្រងទំនាក់ទំនងរវាងបុគ្គល និងបុគ្គល រវាងនីតិបុគ្គលឯកជន និងនីតិបុគ្គលឯកជន។ នៅក្នុងនីតិជាតិឯកជន គេរាប់បញ្ចូលនីតិ៤ ធំៗគឺ៖ នីតិរដ្ឋប្បវេណី នីតិការងារ នីតិនិរភ័យសង្គម នីតិពាណិជ្ជកម្ម។
(ដកស្រង់ចេញពី សេចក្តីផ្តើមនៃនីតិខ្មែរ រៀបរៀងដោយ កៅ មុយថង, មុនី វីរៈ, វ៉ាន់ ច័ន្ទតារា)






នីតិ 

នីតិ គឺជាសំណុំនៃវិធានគតិយុត្តទាំងឡាយត្រូវបានបង្កើតឡើងដើម្បីធ្វើការគ្រប់គ្រងសណ្តាប់ធ្នាប់ សង្គម រឺដើម្បីរៀបចំសង្គមអោយមានសណ្តាប់ធ្នាប់របៀបរៀបរយ។
នីតិត្រូវបានបែងចែកជាពីរ គឺនីតិអន្តរជាតិ និងនីតិជាតិ។ នីតិអន្តរជាតិត្រូវបានបែងចែកជាពីរទៀតគឺនីតិអន្តរជាតិសាធារណៈ និង នីតិអន្តរជាតិឯកជន។ 
ចំពោះនីតិជាតិវិញ គឺបែងចែកជាពីរផងដែរ គឺនីតិជាតិសាធារណៈ និងនីតិជាតិឯកជន។
នីតិជាតិសាធារណៈមានជារួមដូចជា នីតិរដ្ឋធម្មនុញ្ញ នីតិរដ្ឋបាល នីតិព្រហ្មទណ្ឌ នីតិពន្ធដារ។ 
ចំណែកឯនីតិឯកជនវិញមានជារួមដូចជា នីតិរដ្ឋប្បវេណី នីតិការងារ នីតិនីរភ័យសង្គម នីតិពាណិជ្ជកម្ម។

នីតិសាធារណៈ  

នីតិសាធារណៈ គឺជាវិធានទាំងឡាយណាដែលមាននៅក្នុងរដ្ឋមួយសំដៅរៀបចំ និង ការប្រព្រឹត្តទៅរបស់អង្គការ ស្ថាប័នសាធារណៈ ព្រមទាំងសំរាប់គ្រប់គ្រងទំនាក់ទំនងរវាងអង្គការរដ្ឋ និង បុគ្គលិករដ្ឋ ជាមួយនឹងពលរដ្ឋរបស់ខ្លួន។
-នីតិរដ្ឋធម្មនុញ្ញ គឺជា ទូទៅ គេបានអោយនិយមន័យ រដ្ឋធម្មនុញ្ញថាជាច្បាប់គ្រឹះ និងជាច្បាប់កំពូលនៃរដ្ឋដែលជាទូទៅតែងកំណត់នូវរចនាសម្ព័ន្ធមុខងារជាមូលដ្ឋាននៃរដ្ឋ និងស្ថាប័នរដ្ឋសំខាន់ៗព្រមទាំងកំណត់នូវសិទ្ធិ និងកាតព្វកិច្ចជាមូលដ្ឋានរបស់ ប្រជាពលរដ្ឋចំពោះរដ្ឋ។
-នីតិរដ្ឋបាល គឺជាវិធានទាំងឡាយសំរាប់រៀបចំ​និងការប្រព្រឹត្តទៅរបស់អាជ្ញាធររដ្ឋ និង ជាវិធានកំណត់នូវទំនាក់ទំនងរវាងអាជ្ញាធររដ្ឋ និង​ប្រជាពលរដ្ឋរបស់ខ្លួន។
-នីតិព្រហ្មទណ្ឌ គឺជាវិធានទាំងឡាយសំដៅផ្តន្ទាទោសជនដែលប្រព្រឹត្ត ឬមានចេតនាប្រព្រឹត្តអំពើទុច្ចរិត  សំដៅធ្វើអោយសង្គមគ្មានសុវត្ថិភាព របៀបរៀបសង្គម។
-នីតិហិរញ្ញវត្ថុ គឺជាវិធានទាំងឡាយសំដៅធានាការគ្រប់គ្រង និង រៀបចំប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងនីតិវិធីរបស់វា។

នីតិឯកជន

នីតិឯកជនគឺជាវិធានទាំងឡាយសំដៅធានាការគ្រប់គ្រងលើទំនាក់ទំនងរវាងបុគ្គល និងបុគ្គល រវាងនីតិបុគ្គលឯកជន និង នីតិបុគ្គលឯកជន។
-នីតិរដ្ឋប្បវេណី គឺជាវិធាននានាសំរាប់អនុវត្តរបស់ប្រជាពលរដ្ឋក្នុងគ្រប់ករណីទាំងអស់លើកលែង
តែមានបទប្បញ្ញត្តិពិសេសផ្សេងទៀត។
 -នីតិការងារ គឺជានីតិពិសេស ជាមែកធាងដែលកើតចេញពីនីតិរដ្ឋប្បវេណី ដើម្បីគ្រប់គ្រងទំនាក់ទំនងរវាងម្ចាស់សហគ្រាស និង កម្មករ។ 

-នីតិនីរភ័យសង្គម ជាវិធានទាំងឡាយដែលទាក់ទិនទៅនឹងការធានារ៉ាប់រងដល់អ្នកធ្វើការងារ ជាម្ចាស់ និងកម្មករនៅពេលមានជំងឺ ការសំរាលកូន ការចិញ្ចឹមកូន នៅពេលមានគ្រោះថ្នាក់ការងារ នៅពេលបាត់បង់ការងារ ជាដើម។
-នីតិពាណិជ្ជកម្ម នៅក្នុងនីតិឯកជន យើងអាចកត់សំគាល់ឃើញមាននីតិរដ្ឋប្បវេណី នីតិព្រហ្មទណ្ឌ
នីតិកិច្ចការជំនួញ។ នីតិកិច្ចការជំនួញនេះមាននីតិពាណិជ្ជកម្ម ហើយដែលនៅក្នុងនីតិពាណិជ្ជកម្មមាននីតិក្រុមហ៊ុន ជាដើម។ 
 
 
 
 
 
 
 
 
 
 
 
 







ច្បាប់មួយចំនួនដែលកំពុងអនុវត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា
នីតិរដ្ឋធម្មនុញ្ញ
នីតិព្រហ្មទណ្ឌ
នីតិវិធីព្រហ្មទណ្ឌ
នីតិរដ្ឋប្បវេណី
នីតិវិធីរដ្ឋប្បវេណី
ច្បាប់ស្តីពីការងារ
ច្បាប់ស្តីពីរបបសារព័ត៌មាន
ច្បាប់ស្តីពីសញ្ជាតិ
ច្បាប់ភូមិបាល
ច្បាប់ស្តីពីសិទិ្ធអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល
ច្បាប់ស្តីពីការផ្តល់សិទ្ធិសហកម្មសិទ្ធិដល់ជនបរទេស
ច្បាប់ស្តីពីលក្ខន្តិកៈមេធាវី
ច្បាប់ស្តីពីហិរញ្ញវត្ថុសំរាប់ការគ្រប់គ្រងឆ្នាំ ២០១០
ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម
ច្បាប់ស្តីពីវិសោធនកម្មនៃវិធានពាណិជ្ជកម្ម
ច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម
លក្ខនិ្តកៈទូទៅនៃសហគ្រាសសាធារណៈ
ច្បាប់ស្តីពីមជ្ឈត្តការពាណិជ្ជកម្ម

No comments:

Post a Comment