អត្ថបទខ្លីៗ


ធ្វើយ៉ាងម៉េចទើបមិនបាក់ទឹកចិត្ត?





ដើម្បីធ្វើអោយក្តីសុបិន្តរបស់យើងក្លាយជាការពិត យើងត្រូវតែផ្តោតយកចិត្តទុកដាក់ទៅលើក្តីសុបិន្តនោះ១០០% ហើយវាក៏ជារឿងមួយដ៏ពិបាកដើម្បីធ្វើអោយក្តីសុបិន្តនោះក្លាយជាការពិតផងដែរ។

ដើម្បីសម្រេចនូវគោលបំណង រឺក្តីសុបិន្តរបស់យើង យើងត្រូវតែពុះពារនូវរាល់ឧបសគ្គទាំងអស់ដែលកើតមានឡើងចៀសមិនរួចឡើយ។ ក្នុងពេលជួបឧបសគ្គនោះ យើងប្រាកដជាមានអារម្មណ៍ស្ទាក់ស្ទើរក្នុងការសម្រេចចិត្តជាមិនខាន ហើយពេលនោះផងដែរ បើមាននរណាម្នាក់និយាយបន្លាច បន្ទោសបង្អាប់យើងទៀតនោះ គឺកាន់តែធ្វើអោយយើងស្ទាក់ស្ទើរបន្ថែមទៀត។

អ្នកណាក៏ដោយ ក៏អាចសម្រេចចិត្តធ្វើអ្វីមួយដោយខ្លួនឯងបានដែរ។ ហើយអ្នកដែលជោគជ័យគឺជាជនដែលអាចសម្រេចអ្វីៗគ្រប់យ៉ាងបានល្អ។

ខាងក្រោមនេះជាគន្លឹះសំខាន់ៗទាំង៧ដើម្បីធ្វើអោយយើងបានជោគជ័យ៖

១. យើងតែងតែមានឱកាសជានិច្ច
មិនថាយើងមានអាយុប៉ុន្មាននោះទេ ទោះជាយើងមានអាយុ២០ឆ្នាំក៏ដោយ ៣០ឆ្នាំក៏ដោយ រឺ៤០ឆ្នាំក៏ដោយរឺក៏លើសនេះក៏ដោយ យើងនៅតែមានពេលវេលាក្នុងជីវិតដើម្បីសម្រេចក្តីសុបិន្តរបស់យើង។ សូម្បីតែអ្នកស្រី អារីណា ហាហ្វ៊ីងតុន(Arianna Huffington)ក៏អ្នកស្រីបានចាប់ផ្តើមប្រកបមុខរបរ ផ្នែកគេហទំព័រដែលមានឈ្មោះថា ហាហ្វ៊ីងតុន ផុស(Huffington Post)នៅពេលដែលអ្នកស្រីមានអាយុ៥៥ឆ្នាំដែរ ហើយបច្ចុប្បន្ននេះគេហទំព័រនោះជាគេហទំព័រដែលជោគជ័យលំដាប់ពិភពលោក។ គ្មានអ្វីដែលថាទៅមិនរួចនោះទេ។

២. ត្រូវចេះអត់ធ្មត់
វាជារឿងធម្មតាទេដើម្បីសម្រេចជោគជ័យ គឺត្រូវប្រើពេលវេលាយូរ។ យើងមិនត្រូវចំណាយពេលវេលាដ៏មានតំលៃរបស់យើងទៅធ្វើអ្វីដែលឥតប្រយោជន៍ច្រើននោះទេ។

៣. កុំគិតថាមិនអាចធ្វើបាន
នៅពេលដែលយើងជួបការលំបាក ជាទូទៅយើងនឹងយល់ថាយើងមិនអាចធ្វើបាន។ ទោះជាយ៉ាងណាក៏ដោយយើងត្រូវតែរឹងមាំ ស្វែងរកដំណោះស្រាយជានិច្ច និងត្រូវថែរក្សាសុខភាពអោយបានល្អហើយបន្តលើកទឹកចិត្តខ្លួនឯង។ ប្រើប្រាស់ភាពវៃឆ្លាតរបស់យើងប្រយុទ្ធជាមួយអ្វីដែលជាការលំបាក។

៤. រៀនហើយរៀនទៀត

យើងត្រូវរៀនសូត្រពីអ្វីដែលយើងបានបរាជ័យកន្លងមក ហើយស្វែងរកមធ្យោបាយនានាដើម្បីយកឈ្នះទៅលើវា។ គ្មានទេពាក្យថារាថយ។ យើងនឹងរកឃើញដំណោះស្រាយដ៏ល្អមួយ បើយើងតស៊ូពុះពារស្វែងរកវា ហើយសិក្សារៀនសូត្រពីបទពិសោធទាំងប៉ុន្មានដែលយើងបានឆ្លងកាត់កន្លងមក។

៥. ត្រូវដាក់គោលដៅអោយបានខ្ពស់
យើងតែងតែយល់ថា ប្រាថ្នាកាន់តែខ្ពស់ ខកបំណងក៏កាន់តែខ្លាំង។ ក៏ប៉ុន្តែបើសិនជាយើងកំណត់គោលដៅកាន់តែខ្ពស់ វាក៏អាចធ្វើអោយយើងមានកំលាំងចិត្តកាន់តែប្រឹងខ្លាំងឡើង ដើម្បីអោយទៅដល់គោលដៅដែលយើងបានកំណត់នោះ។

៦. ចូរកុំប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ
គ្មានអ្វីដែលប្រសើរជាងខ្លួនយើងនោះទេ។ យើងមិនគួរប្រៀបធៀបខ្លួនឯងជាមួយអ្នកណាម្នាក់ឡើយ។ យើងគួរតែប្រៀបធៀបខ្លួនឯងជាមួយខ្លួនឯង ដោយយើងគួរតែគិតថាអ្វីដែលយើងបានធ្វើថ្ងៃនេះបានលទ្ធផលល្អជាងថ្ងៃម្សិលម៉ិញ ដើម្បីធ្វើអោយយើងកាន់តែមានទឹកចិត្តខិតខំបន្តទៀត។

៧. បរាជ័យនៅក្បែរជោគជ័យជានិច្ច
យើងត្រូវដឹងថា ភាពជោគជ័យមិននៅឆ្ងាយពីភាពបរាជ័យនោះទេ។ បើយើងធ្វេសប្រហែសយើងនឹងជួបបរាជ័យក្នុងមួយពព្រិចភ្នែក។ ទោះបីជាយ៉ាងនេះក៏ដោយ ក៏យើងមិនត្រូវអស់សង្ឃឹមដែរនៅពេលដែលយើងបរាជ័យ។ សូម្បីតែព្រះអាទិត្យគង់តែលិចហើយរះឡើងវិញជារឿងធម្មតា។ត្រូវតស៊ូអោយដល់ទីបញ្ចប់។







ចំណាប់អារម្មណ៍៖ ចំពោះការអានសៀវភៅ

​ដោយឃើញថា បច្ចុប្បន្នសិស្សនិស្សិតនៅកម្ពុជាមានចំនួនកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំគួរ អោយកត់សំគាល់។ ប៉ុន្តែក្នុងចំណោមសិស្ស និស្សិតទាំងនោះ គឺចំនួននៃអ្នកដែលចូលចិត្ត យកពេលទំនេរដើម្បីអានសៀវភៅគឺមានចំនួនតិចតួចណាស់ ដែលនេះជាកត្តាធ្វើអោយ សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូមួយចំនួនធំគាត់បានបញ្ចេញទស្សនៈថា មកពីខ្មែរយើងគ្មាន វប្បធម៌ក្នុងការអាន។ មានន័យថា ប្រជាជនខ្មែរ ជាពិសេសនោះ គឺសិស្សនិស្សិតយុវជនតែម្តង គឺមិនចូលចិត្តការអាន។ កត្តាទាំងនេះហើយដែលយើងឃើញថា វាជាចំនុចខ្វះខាតមួយ ហើយ ក៏ជាចំណុចមួយដ៏សំខាន់ ដែលធ្វើអោយការយល់ដឹងរបស់សិស្សនិស្សិតរបស់យើងមានការ ធ្លាក់ចុះ។ អាស្រ័យហេតុនេះហើយទើបខ្ញុំ បង្កើតគេហទំព័រនេះឡើងដើម្បីចូលរួមចំណែក ធ្វើការផ្សព្វផ្សាយពីគុណតំលៃរបស់សៀវភៅ។ ខ្ញុំធ្វើនេះគឺមិនគិតពីផលប្រយោជន៍នៃពាណិជ្ជកម្ម ណាមួយ ឡើយហើយវាក៏មិនបានផ្តល់ផលប្រយោជន៍ អ្វីដល់ខ្លួនខ្ញុំផ្ទាល់ដែរ តែវាគ្រាន់តែ ជាសកម្មភាពមួយដែលខ្ញុំយល់ថាវាអាចជួយអោយយុវវ័យខ្មែរសម័យនេះ នាំគ្នាងាកមករកការ អានសៀវភៅ ការសិក្សាស្រាវជ្រាវ ដើម្បីពង្រឹងចំណេះដឹង ការយល់ដឹងរបស់គេអោយកាន់ តែប្រសើរឡើងៗជាលំដាប់។ ហើយខ្ញុំក៏មិនចង់អោយយុវវ័យខ្មែរយើង មានការយល់ដឹងចាញ់ យុវជននៃប្រទេសដទៃទៀតដែរ។ តួយ៉ាងដូចជាយុវជនរបស់ប្រទេសជប៉ុន ខ្ញុំចាប់អារម្មណ៍ ឃើញថា​យុវជនរបស់គេ ចូលចិត្តអានសៀវភៅណាស់ ទោះជាពេលគេធ្វើដំណើរទៅណាក៏ដោយ អោយតែមានពេលទំនេរ គឺគេតែងតែអានសៀវភៅ ទោះឈរក៏ដោយ អង្គុយក៏ដោយ នៅតាម ហាងកាហ្វេ ហាងតូចៗនានា។  ខ្ញុំយល់ថាប្រសិនបើយុវជនខ្មែរយើងនាំគ្នា បង្វែរចំណាប់អារម្មណ៍ មកចូលចិត្តអានសៀវភៅ នោះគឺវាច្បាស់ ជាផ្តល់ ផលប្រយោជន៍ជាច្រើនដល់យុវជនយើង។ ជាចុងបញ្ចប់ ខ្ញុំសង្ឃឹមថាទង្វើដែលខ្ញុំធ្វើនៅពេលនេះ នឹងក្លាយទៅជាយន្តការណ៍មួយដ៏ល្អ ដើម្បីជួយ បង្វែរអារម្មណ៍របស់យុវជនខ្មែរទាំងអស់អោយនាំគ្នាមកចូលចិត្តអានសៀវភៅ និងធ្វើ អោយការអានសៀវភៅនោះក្លាយទៅជាទម្លាប់ ក្លាយទៅជាវប្បធម៌។ 
តោះ! យើងនាំគ្នាអានសៀវភៅ!

សៀវភៅ សហគ្រិនចំណាន គីម វូ ឈុង

តើអ្នកធ្លាប់អានសៀវភៅ គីម វូ ឈុងសហគ្រិនចំណានទេ?
សំរាប់ខ្ញុំ ខ្ញុំបានអាន សៀវភៅមួយក្បាលនេះ ចប់សព្វគ្រប់ហើយ ដែលធ្វើអោយខ្ញុំយល់ថា សៀវភៅនេះពិតជាផ្តល់នូវគុណ ប្រយោជន៍ជាច្រើនសំរាប់ខ្ញុំហើយ ខ្ញុំយល់ថាសៀវភៅនេះនឹងផ្តល់ គុណប្រយោជន៍ សំរាប់អ្នកទាំងអស់គ្នា បើអ្នកទាំងអស់គ្នាគ្រាន់តែ ចំណាយពេលវេលាដ៏មានតំលៃរបស់ អ្នកទាំងអស់គ្នាខ្លះៗដើម្បី អានសៀវភៅមួយក្បាលនេះ។ សៀវភៅ នេះគឺបាន ឆ្លុះបញ្ចាំងអោយ ឃើញនូវជីវិតតស៊ូរបស់បុរសម្នាក់ គឺលោក    គីម វូ ឈុង (អ្នកសរសេរ សៀវភៅ) ដែលដើមឡើយលោកគ្រាន់តែជាអ្នក ជំនួញតូចតាចប៉ុណ្ណោះ ប៉ុន្តែក្រោយមកជំនួញរបស់លោកក៏ចាប់ផ្តើម រីកចំរើនម្តងបន្តិចៗ រហូតលោកក្លាយ ទៅជាអ្នកមាន ម្នាក់។តែការមានបានទាំងនេះក៏ដោយសារ តែលោកខិតខំចំណាយកំលាំង ញ្ញើសឈាម ការផ្តល់តំលៃ យ៉ាងធំធេងទៅលើការងារ របស់គាត់ ផងដែរ។ ហើយមួយទៀត ខ្ញុំចាប់អារម្មណ៍ឃើញថា ក្នុងសៀវភៅនេះគឺអ្នកនិពន្ធ (លោកគីមវូឈុង) ក៏បានសង្កត់ ធ្ងន់ទៅលើយុវជន លោកចង់អោយយុវជនចំណាយពេលវេលាអោយមានប្រយោជន៍ និងត្រូវចេះ តស៊ូក្នុងជីវិត។ ហើយក្នុងសៀវភៅនេះក៏បានបង្ហាញពីបទពិសោធន៍ ជាច្រើន ទៀតដែលលោក គីម វូ ឈុងបានឆ្លងកាត់ទម្រាំតែគាត់បានក្លាយទៅជា សហគ្រិនចំណានម្នាក់។ ខ្ញុំសង្ឃឹមថាអ្នក ទាំងអស់គ្នានឹងចាប់អារម្មណ៍ ហើយនាំគ្នា យកចិត្តទុកដាក់អានសៀវភៅ អោយបានច្រើន។ កុំភ្លេចណាអានសៀវភៅច្រើនយល់ ដឹងក៏ច្រើនដែរ។



ទំនាក់ទំនងអន្តរជាតិ

តើអ្នកស្គាល់ទេ អ្វីទៅដែលហៅថាទំនាក់ទំនងអន្តរជាតិ? ហើយទំនាក់ទំនង អន្តរជាតិនេះ វាផ្តល់តំលៃអ្វីខ្លះដល់ សង្គមជាតិយើងទាំងមូល។  នៅក្នុងសៀវភៅ ទំនាក់ទំនង អន្តរជាតិ ដែល    និពន្ធឡើងដោយ អនុបណ្ឌិត ងួន សុធិមន្ត នឹងធ្វើការ បកស្រាយបង្ហាញពីផលប្រយោជន៍នៃទំនាក់ទំនង អន្តរជាតិ ហើយនិង និយាយពីរឹសគល់នៃទំនាក់ទំនង អន្តរជាតិ។ ក្នុងសៀវភៅនេះនឹងធ្វើការបកស្រាយយ៉ាង ល្អិតល្អន់ ពីប្រវត្តិនៃទំនាក់ទំនងអន្តរជាតិ ដំណាក់កាល សង្រ្គាមលោក និង សង្រ្គាម ត្រជាក់ដែលបានកើតមាន ឡើងនៅពេលអតីតកាល។ ប្រសិនបើអ្នកចំណាយពេល វេលាដ៏មានតំលៃរបស់អ្នកដើម្បីធ្វើការ អានសៀវភៅនេះ ខ្ញុំជឿជាក់ថា អ្នកនឹងទទួលបាននូវចំណេះដឹងថ្មីស្រឡាងមួយទៀតដែល ទាក់ទងទៅនឹង ទំនាក់ទំនងអន្តរជាតិ យល់ពីអ្វីទៅដែលហៅថា ទំនាក់ទំនងការទូត ហើយយល់ពីលក្ខខណ្ឌនានារបស់ មន្ត្រីការទូត និងនីតិវិធីនៃក្នុងការភ្ជាប់ទំនាក់ទំនងការទូត។ កុំភ្លេចណាអ្នកទាំងអស់គ្នា ចំណាយពេលអានសៀវភៅនឹងនាំអោយអ្នកទាំងអស់គ្នាទទួលបាននូវ ផលប្រយោជន៍ជាច្រើន។

 

ចំណេះដឹងទូទៅ ទាក់ទងនឹងបាតុភូតធម្មជាតិ និង​វិទ្យាសាស្រ្ត



. តើបន្ទុះភ្នំភ្លើងកើតពីអ្វី?


នៅក្នុងជំរៅផែនដីមានសីតុណ្ហភាពយ៉ាងខ្ពស់។ ដោយសារកំដៅឡើងខ្ពស់ បានធ្វើអោយថ្ម និងរូបធាតុទាំងឡាយរលាយចូលគ្នាក្លាយជាភ្លើង។ ភ្លើងនេះបានផ្ទុះចេញមកក្រៅត្រង់សំបកផែនដីស្តើង យើងហៅថា “ភ្នំភ្លើង”។ ភ្នំភ្លើងនៅតែបញ្ចេញសកម្មភាពបន្តនៅពេលណារូបធាតុទាំងឡាយបន្តចំហេះឥតដាច់។

. តើគេវាស់រញ្ជួយដីដោយឧបករណ៍អ្វី?


ពេលខ្លះផែនដីមានរំញ័រតិចៗ ប៉ុន្តែពេលខ្លះវាមានរំញ័រខ្លាំងជាមួយនឹងសំលេងគ្រហឹមយ៉ាងខ្លាំងផងដែរ លក្ខណៈទាំងនេះជាបុព្វហេតុធម្មជាតិ។ ការកក្រើកឬរំញ័រផែនដីនេះ គឺបណ្តាលមកពីមានចលនាមួយកើតឡើងក្នុងសំបកផែនដី។ ផែនដីមានសកម្មភាពបែបនេះហៅថា រញ្ជួយផែនដី។
បើគេធ្វើពិសោធន៍ដោយបោះថ្មមួយដុំចូលក្នុងទឹក គេឃើញផ្ទៃទឹកខាងលើមានរលក និងមាន រំញ័រក្នុងផ្ទៃទឹកខាងក្រោម។ សកម្មភាពនេះកើតខ្លាំង ឬខ្សោយទៅតាមចំណុចជិត ឬឆ្ងាយពីកន្លែងកើតហេតុ។ ដូចនេះការរញ្ជួយផែនដីក៏មានសកម្មភាព និងលំនាំដូចគ្នានេះដែរ។
គេអាចវាស់កំលាំងរញ្ជួយផែនដីដោយឧបករណ៍ម្យ៉ាងឈ្មោះថា វិចធឺ (Richter Scale) ដែលមានលេខក្រិតពី ០ ដល់ ១២។
ពេលណារញ្ជួយដីឡើងដល់គំនូសក្រិតលេខ ១០ ជាគ្រោះមហន្តរាយអាចបំផ្លាញពិភពលោកទាំងមូលបាន។

. ដូចម្តេចហៅថា ខ្សែភ្នំភ្លើង?


សំបកផែនដីមានរាងជាស្រទាប់ៗ។ ស្រទាប់ផែនដីពីមួយទៅមួយមានប្រហោងដែលធ្វើអោយវត្ថុក្តៅក្នុងស្នួលផែនដីផ្ទុះចេញមកក្រៅ។ ភ្លើងដែលផ្ទុះចេញពីសំបកផែនដីបែបនេះ ហៅថា​  បន្ទុះភ្លើង។
នៅជុំវិញមហាសមុទ្រប៉ាស៊ីភិចមានភ្នំភ្លើងដែលកើតឡើងបន្តគ្នាជាច្រើនគេហៅថា “ខ្សែនៃ    បន្ទុះភ្នំភ្លើង”។














No comments:

Post a Comment